ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តចំណូល-ចំណាយថវិកាត្រីមាសទី១ និងរៀបចំបូកសរុបកម្មវិធីចំណូល-ចំណាយថវិកាត្រីមាសទី២ ឆ្នាំ២០២៥ ជូនដល់មន្ទីរជំនាញជុំវិញខេត្ត
អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ ២០២៥

ប៉ៃលិន៖ ព្រឹកថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តចំណូល-ចំណាយថវិកាត្រីមាសទី១ និងរៀបចំបូកសរុបកម្មវិធីចំណូល-ចំណាយថវិកាត្រីមាសទី២ ឆ្នាំ២០២៥ ជូនដល់មន្ទីរជំនាញជុំវិញខេត្ត ដែលដឹកនាំដោយ លោកស្រី កែវស្រីរ័ត្ន អនុប្រធានមន្ទីរ តំណាងលោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត និងលោក ពេជ្រ សារ៉ាន់ អនុប្រធានរតនាគារខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រីប្រធានមន្ទីរជ៉ំវិញខេត្ត និងមន្ត្រីជំនាញជាច្រើនរូបផងដែរ។


សូមអរគុណ!

ព័ត៌មានទាក់ទង